fbpx

IMFកំពុងពិចារណាក្នុងការផ្តល់មូលនិធិសង្គ្រោះចំនួន១.៣ពាន់លានដុល្លារដល់អ៊ុយក្រែន!

(ALjazeera): ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាលើ សំណើរបស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ $1.3ពាន់លានដុល្លារ ដើម្បីយកមកសង្គ្រោះបន្ទាន់បន្ថែម ខណៈសង្រ្គាមរុស្ស៊ី នឹងនៅតែបន្តគ្មានឈប់ឈរ។

ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថាៈ បុគ្គលិក IMF បានរៀបចំឯកសារចាំបាច់ ហើយជឿជាក់ថាៈ អ៊ុយក្រែនបានទទួលការធានាផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ពីដៃគូពិភពលោករបស់ខ្លួន ។
ដើម្បីបំពេញតម្រូវការនិរន្តរភាពបំណុលរបស់ IMF និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់មូលនិធិសង្គ្រោះបន្ទាន់បន្ថែមទៀត។
ប្រសិនបើត្រូវបានអនុម័ត មូលនិធិនឹងបានមកពីកម្មវិធីផ្តល់ប្រាក់កម្ចីបន្ទាន់ថ្មីមួយដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាកាលពីសប្តាហ៍មុន។

យ៉ាងណាមិញ មន្ត្រី IMF បានធ្វើការសរសើររដ្ឋាភិបាលអ៊ុយក្រែន និងធនាគារកណ្តាលរបស់ខ្លួនសម្រាប់ការគ្រប់គ្រងរបស់ពួកគេចំពោះវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសរុស្សីក្នុងខែកុម្ភៈ។

គួរជម្រាបថាៈ IMF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន $1.4ពាន់ដុល្លារ ដល់អ៊ុយក្រែនក្នុងខែមីនា ភ្លាមៗបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើម។
ខណៈដែលមន្ត្រីអ៊ុយក្រែនកំពុងជំរុញឱ្យមានការបន្ថែមមូលនិធិមិនមែនសង្គ្រោះបន្ទាន់ក្រោមកម្មវិធីផ្តល់ប្រាក់កម្ចីពេញលេញរបស់ IMF ប៉ុន្តែកម្មវិធីបែបនេះអាចកើតឡើងនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *