fbpx

កូរ៉េ​ខាង​ជើងៈ ដំឡើងសាច់ដុំ បាញ់​កាំជ្រួច​មីស៊ីល រំលងជប៉ុន​ចូល​ក្នុង​សមុទ្រប៉ាស៊ីហ្វិក!

(ALjazeera): មុនបន្តិច ប្រទេសកូរ៉េខាងជើងៈ បានបាញ់មីស៊ីលផ្លោងចេញ​ពី​ភាគ​ខាង​ជើង​ជិត​ព្រំដែនចិន ហោះរំលងពីលើប្រទេសជប៉ុន ចូល​ក្នុង​សមុទ្រប៉ាស៊ីហ្វិក។
នេះជាការបាញ់បង្ហោះលើកទី៥ក្នុងរយៈពេល១០ថ្ងៃ ខណៈកូរ៉េ​ខាង​ជើងៈ រំពឹងទុកថា ខ្លួនកំពុងត្រៀមដើម្បីសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ក្នុងរយៈពេលប្រាំឆ្នាំ។

កាំជ្រួចដែលរាយការណ៍ដោយឆ្មាំឆ្នេរសមុទ្រជប៉ុន និងអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ។
បានជំរុញឱ្យមានការព្រមានពីស៊ីរ៉ែនប្រកាសអាសន្ត នៅភាគខាងជើងប្រទេសជប៉ុន ។
ដោយបានធ្វើអោយប្រជាជនជប៉ុន រត់ចូលត្រង់សេទាំងព្រលឹងចុងសក់។ ហើយសេវាកម្មរថភ្លើងនៅតំបន់ Hokkaido និង Aomori ភាគឦសាន ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។

ទូរទស្សន៍សាធារណៈ NHK របស់ប្រទេសជប៉ុន បាននិយាយថាៈ កាំជ្រួចនេះបានហោះក្នុងរយៈចម្ងាយប្រហែល 4,000 គីឡូម៉ែត្រ (2,485 ម៉ាយ) ឈានដល់កម្ពស់ 1,000 គីឡូម៉ែត្រ (621 ម៉ាយ) មុនពេលធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់បណ្តែតខហលួនពីលើអាកាសប្រហែល 22 នាទី។

ទន្ទឹងនឹងនោះដែរ យោធាកូរ៉េខាងត្បូងបាននិយាយថាៈ ខ្លួនបានរកឃើញកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមដែលសង្ស័យថាបានបាញ់ចេញពីតំបន់ Mupyong-ri នៃខេត្ត Jagang នៅម៉ោងប្រហែល 7:23 ព្រឹក (22:23 GMT) ថ្ងៃនេះ ហើយបានឆ្លងកាត់ប្រទេសជប៉ុនក្នុងទិសដៅភាគខាងកើត។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានព្រមានអំពីការឆ្លើយតប “តាំងចិត្តយ៉ាងមុតមាំ” បន្ទាប់ពីការបាញ់បង្ហោះនេះ ដោយចាត់ទុកថា វាគឺជាមីស៊ីលកូរ៉េខាងជើងដំបូងគេដែលហោះរំលង ឬឆ្លងកាត់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ 2017 ហើយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានថ្កោលទោសចំពោះអ្វីដែលលោកហៅថាជាទង្វើ “ព្រៃផ្សៃបំផុត”។

យ៉ាងណាមិញ មេដឹកនាំទាំងពីរបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះនេះទាំងព្រឹក។

គួរជម្រាបថាៈ ទីក្រុងព្យុងយ៉ាងបានធ្វើសមយុទ្ធនាពេលថ្មីៗនេះ ជុំវិញសមយុទ្ធយោធាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលវាចាត់ទុកថាជាការហាត់សមសម្រាប់ការឈ្លានពាន។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានរៀបចំការបង្ហាញអាវុធទំនើបរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បាននិយាយថា សមយុទ្ធនេះគឺជាការការពារធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *