fbpx

សម្តេច ប៉ាប ហ្វ្រង់ស៊ីស សូមអង្វរលោក ពូទីន ឱ្យបញ្ឈប់សង្គ្រាមនិងការបាញ់សម្លាប់នៅអ៊ុយក្រែន!

(ALjazeera)៖ សម្តេច​ប៉ាប Francis កាលពីថ្ងៃអាទិត្យ បាន​អំពាវនាវ​នៅទីលាន St Peter’s ដោយផ្ទាល់​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ជា​លើក​ដំបូង​ឲ្យ​បញ្ឈប់​«​អំពើ​ហិង្សា និង​បាញ់សម្លាប់​» នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។ដោយ​និយាយថាៈ ព្រះអង្គ​ឮសម្រែកយំសោកនៃព្រលឹងខ្មោច ជាច្រើនដែលក្លាយជា«​ទន្លេ​នៃ​ឈាម និង​ទឹកភ្នែក​»​។ព្រះអង្គ Francis ជារឿយៗបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការស្លាប់ដែលវាបានបង្កឡើង ប៉ុន្តែវាគឺជាលើកទីមួយហើយដែលគាត់បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់លោកពូទីន។

ព្រះអង្គមានបន្ទូលថា”ការ​អំពាវ​នាវ​របស់​ខ្ញុំ​គឺ​លើស​ពី​អ្វី​ទាំង​អស់​ទៅ​កាន់​ប្រធាន​សហព័ន្ធ​រុស្ស៊ី ដោយ​សុំ​ឱ្យ​គាត់​បញ្ឈប់​អំពើ​ហិង្សា និង​ការ​ស្លាប់​នេះ”។

ជាមួយគ្នានោះ ព្រះអង្គក៏បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ពិចារណាលើសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាផងដែរ។

ដោយព្រះអង្គមានបន្ទូលថា “ម្យ៉ាងវិញទៀត ដោយការឈឺចាប់ដោយសារការរងទុក្ខដ៏ធំរបស់ប្រជាជនអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានដែលវាបានទទួលរងនោះ ខ្ញុំសូមធ្វើការអំពាវនាវដោយក្តីសង្ឃឹមស្មើៗគ្នាទៅកាន់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីបើកចំហចំពោះសំណើសន្តិភាពដ៏ធ្ងន់ធ្ងរមួយ”។

សុន្ទរកថាៈ ដ៏ស្រងូតស្រងាត់នេះ វាត្រូវបានរំឮកដល់ការអំពាវនាវសន្តិភាពតាមវិទ្យុដោយសម្តេចប៉ាប Pope John XXIII ក្នុងឆ្នាំ១៩៦២ អំឡុងពេលវិបត្តិសង្គ្រាមមីសុីលនៅគុយបា។

គួររំលេឹថាៈ ថ្មីៗនេះ លោកពូទីន បានប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែន មកបញ្ចូលជាទឹកដីរុស្ស៊ី គឺតំបន់ Donetsk, Luhansk, Kherson និង Zaporizhia។

យ៉ាងណាមិញ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់បញ្ចូលទឹកដីអ៊ុយក្រែន ទាំង៤តំបន់ខាងលើឱ្យក្លាយជារុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *