fbpx

រុស្សីៈ បាញ់គ្រាប់ផ្លោងសម្លា.ប់ពលរដ្ឋ អ៊ុយក្រែន២៤នាក់ ខណៈពួកគេកំពុងជម្លៀសខ្លួន!

(ALjazeer)៖ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាៈ កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើក្បួនជម្លៀសប្រជាពលរដ្ឋ នៅភាគឦសាន នៃប្រទេសអ៊ុយក្រែន បណ្ដាលឱ្យស្លា.ប់ ពលរដ្ឋអ៊ុយក្រែនចំនួន២៤នាក់។

លោក Oleg Synegubov អភិបាលក្រុង Kharkiv បាននិយាយនៅលើគេហទំព័រផ្ញើសារ Telegram ថា”នៅក្នុង​ស្រុក Kupyansk ក្បួន​រថយន្ត​ដែល​មាន​ផ្ទុក​ជន​ស៊ីវិល ត្រូវ​បាន​វាយប្រហារ ដោយគ្រាប់ផ្លោងរបស់កងទ័ពរុស្សុី ។
ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ និងកុមារ១៣ នាក់។

យ៉ាងណាមិញ រុស្ស៊ី​មិន​បាន​ទទួល​ស្គាល់ ឬ​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​ការ​វាយ​ប្រហារ​នោះ​ទេ ។
នេះជា​លើក​ទី​ពីរ​ហើយ ដែលមានការវាយប្រហារ លើក្បួន​រថយន្ត​មនុស្សធម៌ ចាប់តាំងពីសង្គ្រាមកើតឡើង។

គួររំលឹកថាៈ ប៉ុន្មានថ្មៃចុងក្រោយនេះ ប្រទេសរុស្ស៊ី បានប្រកាសថាៈ ខ្លួនបានដកទាហានចេញពីទីក្រុង Lyman ចម្ងាយ ១០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។

ទីក្រុង Lyman គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ធ្លាប់ជាទីតាំងដ៏សំខាន់មួយនៅក្នុងជួរមុខរបស់រុស្ស៊ីសម្រាប់ទាំងទំនាក់ទំនងផ្លូវគោក និងការដឹកជញ្ជូន។

ជាមួយគ្នានេះ អ៊ុយក្រែនអាចរុញច្រានសក្តានុពលបន្ថែមទៀត ចូលទៅក្នុងតំបន់ Luhansk ។
ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ទាំង៤ ដែលរុស្ស៊ីៈ បានបញ្ចូលទៅក្រោមការកាន់កាប់របស់ខ្លួន កាលពីថ្ងៃសុក្រ បន្ទាប់ពីការធ្វើប្រជាមតិដែលត្រូវបានរិៈគន់ជាអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *